ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកស្ទឹងសែន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

នៅរសៀលថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារដើម្បីចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកស្ទឹងសែន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នស្ថានភាពទឹកស្ទឹងសែននៅបន្តឡើង ដោយសារនៅតាមដងស្ទឹងមានឧបសគ្គមួយចំនួនដែលរាំងស្ទះដល់លំហូរទឹកចូលទៅបឹងទន្លេសាប ហើយជាដំណោះស្រាយក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម កំពុងអន្តរាគមន៍បើកមុខទឹក ដើម្បីបន្ថយសម្ពាធទឹកស្ទឹងសែនដែលឈានទៅដល់កម្រិតកម្ពស់ត្រូវប្រុងប្រយ័ត្ន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បន្តតាមដានដោយយកចិត្តទុកដាក់នូវស្ថានភាពទឹកនៅតាមដងស្ទឹងសែន ដោយសហការជិតសិ្នទ្ធជាមួយអាជ្ញាធរមូលដ្ឋាន៕

You might also like