ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមក្នុងពិធីជប់លៀងបញ្ចប់បេសកកម្មការងារនៅកម្ពុជារបស់លោកស្រី Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំកម្ពុជា
នាល្ងាចថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្រ្ដីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងពិធីជប់លៀងបញ្ចប់បេសកកម្មការងារនៅកម្ពុជារបស់លោកស្រី Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា នៅសណ្ឋាគារ Shangri-La Phnom Penh។
សូមជម្រាបថា ក្នុងអាណត្តិបេសកកម្មការងារនៅកម្ពុជា លោកស្រី Jyotsana Varma បានចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍អាស៊ី និងកម្ពុជា ជាពិសេសការគាំទ្រដល់កម្ពុជាក្នុងការរៀបចំផែនការ ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងគោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការគាំទ្រលើវិស័យអាទិភាពនានារបស់កម្ពុជា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងធនាគារអភិវឌ្ឍន៍អាស៊ី និងក្រសួង ស្ថាប័នពាក់ព័ន្ធ ជាអាទិ៍ វិស័យអប់រំ ធនធានទឹកនិងឧតុនិយម កសិកម្ម ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍជនបទជាដើម៕



