កម្ពុជា និងសមាគមទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក (PATA) ពង្រឹង និងពង្រីកកិច្ចសហការរួមគ្នាបង្កើនលំហូរភ្ញៀវទេសចរមកកម្ពុជា និងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

ទីក្រុងណាហ្គូយ៉ា៖ ក្នុងដំណើរទស្សនកិច្ចដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិជប៉ុន (Tourism EXPO Japan) និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តីទេសចរណ៍លើកទី៨ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានជួបពិភាក្សាការងារថ្នាក់ខ្ពស់ជាមួយលោក Peter Semone ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) លើការពង្រឹង និងពង្រីក កិច្ចសហការរួមគ្នាដើម្បីបង្កើនលំហូរភ្ញៀវទេសចរមកប្រទេសកម្ពុជា និងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

You might also like