ឃាត់ខ្លួនមុខសញ្ញាសង្ស័យ ពាក់ពន្ធ័គ្រឿងញៀន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៦ខែកញ្ញា២០២៥ កំលាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលស្វាយចចិបល្បាតដល់ចំណុចភូមិត្រយឹងទេឃុំស្វាយចចិបស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺបានឃាត់មុខសញ្ញាសង្ស័យពាក់ពន្ធ័គ្រឿងញៀន០១នាក់ ឈ្មោះ ប៉ុន សៅអែមភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិត្រយឹងទេ ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចឆែកឆេរលេីខ្លួនជនសង្ស័យរកឃើញវត្ថុតាងមាន ៖
– ម្សៅក្រាមសថ្លាសង្ស័យថាជាគ្រឿងញៀន០៣កញ្ចប់តូច។
– ទូរសព្ទដៃ០១គ្រឿង។
+ក្រោយការសាកសួររបស់សមត្ថកិច្ចជំនាញ ឈ្មោះ ប៉ុន សៅអែមខាងលើបានសារភាពថាខ្លួនបាន ទិញសារធាតុញៀនខាងលេីនេះពីឈ្មោះ សាយ ណេមភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិធ្លក ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
+ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីឯកឧត្តម សុិន វិរះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ លុះព្រឹកថ្ងៃទី២៧/០៩/២០២៥ វេលាម៉ោង០៧និង១០នាទី កំលាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកំលាំងប៉ុស្តិនគរបាលរដ្ឋបាលទួលសាលា បន្តនិតិវិធីធ្វេីការឃាត់បានមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀនចំនួន០២នាក់:
១/ ឈ្មោះ សាយ ណេម ភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិធ្លក ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
២/ ឈ្មោះ ប្រាក់ ឌីណា ភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិចង្រៀក ឃុំទួលសាលាស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ។
កំលាំងប្រតិបត្តិការយេីងបានធ្វេីការឆែកឆេរ ខ្ទមជាប់សំយាបផ្ទះ +ដកហូតវត្ថុតាងមាន៖
– ម្សៅក្រាមសថ្លាសង្ស័យថាជាគ្រឿងញៀនចំនួន០៣កញ្ចប់(មធ្យម០២កញ្ចប់និងតូច០១កញ្ចប់)។
– ទូរសព្ទដៃ០១គ្រឿង និងថង់ផ្លាស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន។
-សរុបវត្ថុតាង ម្សៅក្រាមសថ្លាសង្ស័យថាជាគ្រឿងញៀនចំនួន០៦កញ្ចប់(០២កញ្ចប់មធ្យម ០៤កញ្ចប់តូច) ទូរសព្ទ០២គ្រឿង ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួននឹងថង់ផ្លាស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួនទៀត។
ករណីនេះ កំលាំងផ្នែកប្រឆាំងគ្រឿងញៀនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាង នីតិវិធីច្បាប់ ៕