បុរសម្នាក់ បានបើកម៉ូតូបុករថយន្តមួយគ្រឿង បណ្ដាលអោយរងរបួសធ្ងន់ ចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ
ភ្នំពេញៈ បុរសម្នាក់បានបើកម៉ូតូម៉ាក HONDA DREAMទៅបុកជារថយន្តមួយគ្រឿងម៉ាក CAMRY បណ្ដាលអោយរងរបួសធ្ងន់ចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ ។ហេតុការណ៍នេះបានកើតឡេីងកាលពី យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញបុរសម្នាក់រងរបួសធ្ងន់ខណៈបើកម៉ូតូម៉ាក HONDA DREAMពាក់ផ្លាកលេខ ព្រៃវែង 1G-9581 ទៅបុកជារថយន្តមួយគ្រឿងម៉ាក CAMRY ពាក់ផ្លាកលេខ 2BB-7510បណ្ដាលអោយរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។
ក្រោយកេីតហេតុកម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕