អគ្គីភ័យបានឆាបឆេះបន្ទប់ផ្ទះសំណាក់មួយកន្លែង ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ អគ្គីភ័យបានឆាបឆេះបន្ទប់ផ្ទះសំណាក់មួយកន្លែងនៅកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ក្រោយពីនគរបាលប៉ុស្តិ៍រដ្ឋ បាលសង្កាត់ផ្សារកណ្តាលទទួលព័ត៌មានពីករណីអគ្គីភ័យថាមានគ្រោះអគ្គីភ័យកើតឡើងនៅចំណុចផ្ទះសំណាក់មនោរម្យ ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ភ្លាមៗនោះកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានយករថយន្តពណ្លត់អគ្គីភ័យ០១គ្រឿង សហការជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត រដ្ឋបាលសង្កាត់ផ្សារកណ្តាល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ដឹកនាំដោយ លោកឧ.ត្រី អេង លីហួរ ស្នងការរងទទួលនាំផែនការងារអន្តោប្រ វេសន៍ និង លោកលៀម សូដា អភិបាលរងខេត្តបន្ទាយមានជ័យ បានចុះមកជួយអន្តរាគមន៍ពន្លត់ ក្នុងកិច្ចប្រតិបត្តិការនេះដោយប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យអស់ចំនួន១៩បំពង់និងបាញ់ទឹកអស់០១រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍នេះបាន ដោយមិនបង្កហេតុដល់បន្ទប់ផ្សេងៗនោះឡើយ ។
សម្ភារៈខូចខាតទាំងស្រុង រួមមាន៖១.ម៉ាស៊ីនត្រជាក់ ចំនួន០១គ្រឿង ,២.ទូរទស្សន៍ ចំនួន០១គ្រឿង,៣.ពូក ចំនួន០២ ។ចំពោះមូលហេតុបង្កឲ្យកើតមានករណីអគ្គីភ័យនេះដោយសាឆ្លងប្រព័ន្ធអគ្គិសនី ៕

You might also like