រថយន្តសណ្ដោងកន្ទុយកុងតឺន័រធុនធំ បេីកឆ្លងកាត់ផ្លូវបំបែកជាបួន បំពានភ្លេីងស្តុបចរាចរណ៍(ស្តុបក្រហម) ទៅបុកពីចំហៀងស្ដាំខាងក្រោយរថយន្តមួយទៀត បណ្ដាលឲ្យក្រឡាប់
ខេត្តកណ្ដាល ៖ ហេតុការណ៍នេះស្ថិតនៅចំណុចស្តុបព្រលានយន្តហោះថ្មី លេីមហាវិថីស៊ីជិនពីង កែងផ្លូវមហាវិថីសម្ដេចហ៊ុនសែន ឃុំជេីងកេីប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ។
រថយន្តសណ្ដោងកន្ទុយកុងតឺន័រធុនធំ ស្លាកលេខភ្នំពេញ 3E-3787 បេីកឆ្លងកាត់ផ្លូវបំបែកជាបួន បំពានភ្លេីងស្តុបចរាចរណ៍(ស្តុបក្រហម) ទៅបុកពីចំហៀងស្ដាំខាងក្រោយរថយន្ត MAZDA2 ស្លាកលេខភ្នំពេញ 2CI-6292 កំពុងបេីកឆ្លងកាត់ផ្លូវបំបែក បណ្ដាលឲ្យក្រឡាប់ផ្ងារជេីងឡេីងលេី និងអ្នកបេីកបររថយន្តរងរបួសស្រាល រីឯរថយន្តសណ្ដោងកុងតឺន័របេីករត់គេចចេញពីកន្លែងកេីតហេតុ តែសំណាងល្អត្រូវបានបុរសម្នាក់ជាអ្នកឃេីញហេតុការណ៍ បេីករថយន្តដេញតាមឃាត់បាន តែតៃកុងរត់ចោលរថយន្តបាត់ ។
ក្រោយពេលកេីតហេតុ រថយន្តកុងតឺន័របេីករត់គេចចេញពីកន្លែងកេីតហេតុ បានជាង១គីឡូម៉ែត្រ ត្រូវបានបុរសម្នាក់បេីករថយន្តតាមទៅស្ទាក់ឃាត់បាន តែតៃកុងរថយន្តធុនធំដេីរអូសក្រឡាគេចខ្លួនបាត់ រួចរាយការណ៍ប្រាប់នគរបាលចរាចរណ៍ផ្លូវគោកស្រុកកណ្ដាលស្ទឹង ចុះទៅអន្តរាគមន៍ និងយករថយន្តទាំងពីរទៅរក្សាទុកបណ្ដោះអាសន្ន ដេីម្បីរងចាំស្រាវជ្រាវរកតំណាងរថយន្តធុនធំឲ្យចូលដោះស្រាយនៅពេលក្រោយផងដែរ ៕