ឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ស្ថិតនៅចំណុចភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរ និងប្រើប្រាស់ដោដោយខុសច្បាប់នូវសារធាតុញៀន

(ខេត្តព្រៃវែង)៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត សហការជាមួយកំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំចាយមារ បានចុះទៅចំណុចភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បានឃាត់មុខសញ្ញាពាក់ព័ន្ធគ្រឿងញៀនចំនួន០៦នាក់ និងដកហូតវត្ថុតាងមួយចំនួនដូចជា៖
– ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុគ្រឿងញៀនចំនួន១០កញ្ចប់
– ទូរស័ព្ទចំនួន ០៦គ្រឿង
កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធីច្បាប់ ៕

You might also like