កូនប្រុសអាយុ៣ឆ្នាំលង់ទឹកស្លាប់ ម្តាយរវល់លក់លៀសហាល ក្បែរមាត់ស្ទឹងតាខ្មៅ

ខេត្តកណ្តាល ÷ ម្តាយយំសោកបោកខ្លួនដែលកូនប្រុសទើបអាយុបាន០៣ឆ្នាំ បានលង់ ទឹកស្លាប់ក្នុងស្ទឹងតាខ្មៅខណ:ម្តាយជាប់រវល់លក់លៀសហាល។ ហេតុការណ៍ដ៏អកុសលនេះ បានកើតហេតុនៅ ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៥ នៅចំណុចមាត់ស្ទឹងតាខ្មៅ (ត្រើយខាងជើង )ស្ថិតក្នុងភូមិ-សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
កុមាររងគ្រោះមានឈ្មោះ លី តុង ភេទ ប្រុសអាយុ៣ឆ្នាំ (នៅក្នុងបន្ទុកឪពុកម្តាយ )មានទីលំ នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឪពុកឈ្មោះ សុខ គឹមលី អាយុ៤១ឆ្នាំ មុខរបរ សន្តិសុខ និង ម្ដាយឈ្មោះ នី លី អាយុ៣៣ឆ្នាំ មុខរបរ លក់លៀសហាល។
ក្រោយទទួលបានសេចក្តីរាយការណ៍ចូលក្នុងហ្គ្រុប តេឡេក្រាម(អធិការដ្ខាននគរបាលក្រុងតាខ្មៅ} ថាមានកុមារលង់ទឹកភ្លាម លោកបានបញ្ជាឱ្យអធិការរងទទួលការងារយុត្តិធម៌ និងកម្លាំងផ្នែកពិនិត្យវិភាគ កន្លែងកើតហេតុ សហការជាមួយប៉ុស្តិ៍នគរបាលដើមមៀន ចុះទៅពិនិត្យដល់កន្លែងកើតហេតុ ។
តាមការបំភ្លឺរបស់ម្តាយកុមាររងគ្រោះ ប្រាប់សមត្ថកិច្ចថា នាងតែងមកលក់លៀសហាល នៅមាត់ស្ទឹងក្បែរទីតាំងកើតហេតុ ជាប្រចាំ ហើយដោយគ្មានអ្នកមើលកូន ទើបនាងបានយកកូនទាំង០៣នាក់ មកជាមួយ ឯកុមាររង គ្រោះបានដើរលេងនៅមាត់ស្ទឹង។លុះនៅវេលាម៉ោងកើត ហេតុ នាងបានដើររកកូនមិនឃើញ ក៏បានសួរក្មេងៗ ដែលនៅជិតៗនោះថា មានឃើញកូនមីង ឈ្មោះ អាលីតុង ទេ ? ក្មេងៗក៏បានឆ្លើយប្រាប់ថា ឃើញវាចុះទៅច្រាំងមាត់ស្ទឹងលេងមុននឹង ។ ហើយក៏ស្រាប់តែមានក្មេងម្នាក់ទៀតបានប្រាប់ថា ឃើញ អាលីតុង ចុះលេងទឹក មីង !! ។
ពេលនោះម្តាយកុមាររងគ្រោះ ក៏មានការសង្ស័យថាកូនពិតជាលង់ទឹកហើយ…ក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ដើមមៀន ឱ្យជួយរក កូនប្រុសរបស់គាត់ ដោយនាំគ្នាចុះរាវរកកុមារជាជនរងគ្រោះក្នុងស្ទឹងប្រហែលកន្លះ ម៉ោង ក៏រាវរកឃើញស្រង់ឡើងមកលើគោក ជួយធ្វើចលនាហើយក៏ដឹកជនរងគ្រោះទៅមន្ទីរពេទ្យជ័យជំនះ ដោយលោកគ្រូពេទ្យបានជួយសង្គ្រោះអស់ពីលទ្ធភាព ប៉ុន្តែកុមាររងគ្រោះ បានស្លាប់បាត់ទៅហើយ។
ការពិនិត្យសាកសព÷សពមានសភាពទន់,ពោះមានទឹក ខ្លួនមានជាប់ដី ក្រៅពីនោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់ សម្គាល់ឡើយ។ តាមការសន្និដ្ឋាន យោងលោកគ្រូពេទ្យនឹងជំនាញ កុមាររងគ្រោះស្លាប់ដោយសារ លង់ទឹក។សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

You might also like