ទីតាំងស្តុបមនុស្សនិងពលករខ្មែរ ១៥នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាប
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២៨. ខែកញ្ញា. ឆ្នាំ២០២៥ បានចុះល្បាតក្នុងភូមិសាស្ត្រទទួលខុសត្រូវមូលដ្ឋានស្រុកម៉ាឡៃក៏ប្រទះ ឃើញពលករខ្មែរប្រុស ស្រីចំនួន១៥នាក់ ក្នុងនោះមាន ស្រី០៧នាក់ និងជនសង្ស័យចំនួន០៣នាក់ ស្រី០១នាក់កំពុងឆ្លងផ្លូវ បម្រុងឆ្លងដែនពីប្រទេសកម្ពុជា ចេញទៅប្រទេសថៃ តាមផ្លូវផ្ទះ អ្នកភូមិរស់នៅភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុម៉ាឡៃ
ខេត្តបន្ទាយមានជ័យ ទើបធ្វើការឃាត់និងសួរនាំ ក្រោយការសាកសួរពលករខ្មែរទាំង១៥នាក់បាន បញ្ជាក់ថា ជនសង្ស័យ០៣នាក់ស្រី០១នាក់:នាំផ្លូវ
១- ឈ្មោះសយ សុវណ្ណរិទ្ធ ភេទប្រុសអាយុ៤៤ឆ្នាំ រស់នៅភូមិឃុំខាងលើ(ជាម្ចាស់ផ្ទះ បើផ្លូវឲ្យពលករខ្មែរឆ្លងដែន
តាមផ្ទះរបស់ខ្លួន)
២- ឈ្មោះណន ចាន់រ៉ា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិឃុំខាងលើ (ជាអ្នកផ្ដល់ទីកន្លែងឲ្យពលករខ្មែរស្នាក់នៅ )
៣- ឈ្មោះ សាន់ ទីន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិមីងកក់ ឃុំតាឡូ ស្រុកបាកាន ត្រូវជាបងថ្លៃម្ចាស់ផ្ទះ
ឈ្មោះចាន់រ៉ា )។
ពេលដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានពិនិត្យទឹកនោមរកឃើញមានសារធាតុញៀន វិជ្ជមាន(+)។
ពលករទាំង១៥នាក់ត្រូវបានគណៈបញ្ជាការធ្វើការ អប់រំឲ្យវិលត្រឡប់ទៅផ្ទះវិញចំណែកជនសង្ស័យទាំង០៣នាក់ ត្រូវបានបញ្ជូនទៅ រាជអាវុធហត្ថខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕