ក្រុមការងារអន្តរក្រសួងចុះពិនិត្យវាយតម្លៃការងារថែទាំជាប្រចាំឆ្នាំ២០២៥ (ដំណាក់កាលទី២) និងវាយតម្លៃបញ្ចប់សុពលភាពការថែទាំខួបប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តកណ្តាល តាកែវ កំពត និងខេត្តកំពង់ស្ពឺ
ខេត្តកណ្តាល តាកែវ កំពត និងខេត្តកំពង់ស្ពឺ៖ ក្រុមការងារអង្គភាពលទ្ធកម្ម (អល) នៃគណៈកម្មាធិការលទ្ធកម្ម(គល)ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយនាយកដ្ឋានធារាសាស្ត្រកសិកម្ម បានចុះពិនិត្យវាយតម្លៃការងារថែទាំជាប្រចាំឆ្នាំ២០២៥ និងបញ្ចប់សុពលភាពការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តកណ្តាល តាកែវ កំពត និងខេត្តកំពង់ស្ពឺ។
ក្នុងដំណើរបេសកកម្ម ក្រុមការងារលទ្ធកម្មក្រសួង និងមន្ត្រីជំនាញអន្តរក្រសួង បានចុះពិនិត្យវាយតម្លៃលទ្ធផលការងារថែទាំជាប្រចាំឆ្នាំ២០២៥(ដំណាក់កាលទី២) និងពិនិត្យវាយតម្លៃបញ្ចប់សុពលភាពការថែទាំខួប ប្រព័ន្ធធារាសាស្ត្រចំនួន៤ គឺ៖ ទី១)ប្រព័ន្ធធារាសាស្រ្តកណ្តាលស្ទឹង ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទី២)ប្រព័ន្ធធារាសាស្ត្រហនុមាន ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ទី៣)ប្រព័ន្ធធារាសាស្ត្រស្ទឹងកែវ ស្ថិតក្នុងស្រុកឈូក និងស្រុកទឹកឈូ ខេត្តកំពត និងទី៤)ការថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយមេរលាំងជ្រៃខាងជើង ស្ថិតនៅសង្កាត់រការធំ ក្រុងច្បារមន និងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោយចប់ធានាគុណភាពរយៈពេល ១២ខែ។
ជាលទ្ធផល ក្រុមការងារអន្តរក្រសួង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្នុងការខិតខំយកចិត្តទុកដាក់អនុវត្តការងារថែទាំប្រព័ន្ធធារាសាស្ដ្រទាំងបួនខាងលើ ប្រកបដោយគុណភាពបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងមានសោភ័ណភាព ដើម្បីជាប្រយោជន៍យូរអង្វែង សម្រាប់បម្រើដល់ប្រយោជន៍សាធារណៈ មានជាអាទិ៍៖ ការស្រោចស្រព ទេសចរណ៍ ផ្លូវគមនាគមន៍ ទឹកស្អាត និងការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាកសិករនៅក្នុងតំបន់៕