ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញ ឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទបានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារ និងដាក់ចេញផែនការអនុវត្តបន្តការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទជាមួយក្រសួង ស្ថាប័ន អង្គភាពស៊ីវិល និងសប្បុរសជននានា។
នាព្រឹកថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥
ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញ ឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទបានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារ និងដាក់ចេញផែនការអនុវត្តបន្តការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទជាមួយក្រសួង ស្ថាប័ន អង្គភាពស៊ីវិល និងសប្បុរសជននានា។
“ សិល្បៈនៃការចែករំលែក ខឿនការពារជាតិរបស់ប្រជាជន ” គឺជាគំនិតផ្តួចផ្តេីមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងពង្រឹងសាមគ្គីប្រជាជាតិទាំងមូល បង្កលក្ខណៈឱ្យមានការបន្តគាំទ្រជួយដល់អង្គភាពនៃកងយោធពលខេមរភូមិន្ទ ពីការចងសម្ព័ន្ធមេត្រីភាពជាមួយស្ថាប័ន អង្គភាពស៊ីវិល និងសប្បុរសជននានា ក្នុងគោលបំណងរួមគ្នា សមរភូមិក្រោយគាំទ្រសមរភូមិមុខឈរលេីស្មារតីមនសិការសេ្នហាជាតិឈានទៅរកការអភិវឌ្ឍសង្គមជាតិ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ទីស្តីការក្រសួងការពារជាតិ
– អរគុណសន្តិភាព !
– អរគុណនយោបាយឈ្នះឈ្នះ !
– ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !