បង្ក្រាបករណីគ្រឿងញៀន នឹងឃាត់ខ្លួនជនសង្ស័យ០៧នាក់… ស្រុកអង្គស្នួល .ខេត្តកណ្តាល

កណ្តាល ៖ នៅថ្ងៃទី ០១ ខែ តុលា ឆ្នាំ២០២៥ វេលាម៉ោង ១៣ និង ២៥ នាទី។ នៅចំណុចភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ជនសង្ស័យចំនួន០៧នាក់ ÷ប្រុស ឃាត់ខ្លួន មានសារធាតុញៀនក្នុងទឹកនោម(+)
១-ឈ្មោះ អឿ សារុន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាសិទ្ធិ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ជួញដូរប្រហែល១ខែ និងប្រេីប្រាស់ច្រើនលេីកប្រហែល១ឆ្នាំ)។
២-ឈ្មោះ យ៉ុម វិសាល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងក្រសាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ប្រេីប្រាស់ច្រើនលេីកប្រហែល៥ឆ្នាំ)។
-ធ្លាប់ជាប់មណ្ឌលស្តានីតិសម្បទា០២លេីក រយៈពេល០២ឆ្នាំ។
៣-ឈ្មោះ អុន សុភឹន ហៅង៉ោល ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាសិទ្ធិ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ប្រេីប្រាស់ច្រើនលេីកប្រហែល២ឆ្នាំ)។
-ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល០១លេីក រយៈពេល២ឆ្នាំកន្លះ បទហិង្សាដោយចេតនា។
៤-ឈ្មោះ ផល សុភ័ក្ត្រ ហៅឆេះ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លេីង រស់នៅភូមិត្រពាំងក្រសាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ប្រេីប្រាស់ច្រើនលេីកប្រហែល២ឆ្នាំ)។
-ធ្លាប់ជាប់ពន្ធនាគារ ព្រៃស០១លេីក រយៈពេល៨ខែ បទប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
-ធ្លាប់ជាប់មណ្ឌលស្តានីតិសម្បទាឱកាសខ្ញុំ០១លេីក រយៈពេល២ខែ។
៥-ឈ្មោះ ជៀវ ថៃ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាសិទ្ធិ ឃុំម្កាក់ ស្រុកអង្គស្នួលខេត្តកណ្ដាល (ប្រេីប្រាស់ច្រើនលេីកប្រហែល១ឆ្នាំ)។
-ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល០១លេីក រយៈពេល៣ខែ បទប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
៦-ឈ្មោះ ព្រហ្ម អាយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាពេជ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល (ប្រេីប្រាស់ច្រើនលេីកប្រហែល៣ខែ)។
៧-ឈ្មោះ សាញ់ រដ្ឋា ហៅកេន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជួសជុលម៉ូតូ រស់នៅភូមិត្រពាំងកក់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ជួញដូរ និងប្រេីប្រាស់ច្រើនលេីកប្រហែល១ឆ្នាំ)។
#វត្ថុតាងដកហូត៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក) ៤៥កញ្ចប់ (មធ្យម០២ និងតូច៤៣) ទម្ងន់=២០,៩៣ ក្រាម។
-ទូរសព្ទដៃ០១គ្រឿង (១-ម៉ាកsamsung ពណ៌ត្រាវ)។
-អាវុធច្នៃបាញ់គ្រាប់កង់០១ដេីម។
-ឧបករណ៍ប្រើប្រាស់ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

នៅមុនពេលកេីតហេតុ កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ បានទទួលព័ត៌មានពីមហាជនល្អ ថាមានករណីជួញដូរ ប្រេីប្រាស់គ្រឿងញឿន នៅចំណុចកេីតហេតុ។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ច បានចុះទៅដល់ទីតាំងដេីម្បីធ្វេីការស៊េីបអង្កេតស្រាវបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យ០៧នាក់ ដកហូតម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក) ៤៥កញ្ចប់ (មធ្យម០២ និងតូច៤៣)និងឧបករណ៍ប្រើប្រាស់ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដេីម្បីសួរនាំបន្តនីតិវិធី។
-នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ អឿ សារុន បានឆ្លេីយសារភាពថា ចំពោះថ្នាំញៀនម៉ាទឹកកកចំនួន៤៥កញ្ចប់នៅចំពោះមុខនេះជារបស់ខ្លួន ទិញពីមុខសញ្ញាឈ្មោះ ផុន ភាព ហៅគួយ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គរមាស ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ក្នុងតម្លៃមួយលានម្ភៃម៉ឺនរៀល ដេីម្បីយកមករំលែកលក់បន្ត និងធ្លាប់ឱ្យឈ្មោះ សាញ់ រដ្ឋា ហៅកេន ជូនទៅទិញថ្នាំញៀនយកមកលក់បានចំនួនពីរលេីក។ ចំណែកជនសង្ស័យទាំង៦នាក់ បានឆ្លេីយសារភាពថាធ្លាប់បានទិញថ្នាំញៀនពីឈ្មោះ អឿ សារុន យកមកប្រេីប្រាស់ជាញឹកញាប់។
ករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

      

You might also like