នាយប៉ុស្តិ៍រដ្ឋបាលពោធិ៍អង្គ្រង ចុះល្បាតជួបជនរងគ្រោះសង្ស័យហៅឈប់ តែជនរងគ្រោះមិនឈប់ជិះម៉ូតូបំបុក រាលកៃកាំភ្លើងផ្ទុះមួយគ្រាប់ បណ្តាលឱ្យស្លាប់

កំពង់ស្ពឺ: ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើល នៅលើផ្លូវបេតុង ភូមិក្រញូង ឃុំពោធិអង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ នាយប៉ុស្តិ៍នគរបាលពោធិ៍អង្រ្គងរាលកៃកាំភ្លើងAK47មួយគ្រាប់ចំជនរងគ្រោះម្នាក់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកាលពី យប់ថ្ងៃទី៣ខែតុលាឆ្នាំ២០២៥។

ករណីផ្ទុះអាវុធ បណ្តាលឲ្យស្លាប់ជនរងគ្រោះឈ្មោះផា រ៉ាយុ ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិព្រៃស្រូល ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ត្រូវទ្រូងខាងឆ្វេង១គ្រាប់ ។

មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលពោធិ៍អង្រ្គង ចំនួន៥នាក់ ដែលដឹក
នាំដោយ ឈ្មោះ ទ្រី បូរិន ភេទប្រុសអាយុ៣៨ ឆ្នាំ ឋាន:ជានាយប៉ុស្តិ៍ បានចេញល្បាតតាម
ដងផ្លូវ ដើម្បីថែរក្សា សណ្តាប់ធ្នាប់សាធារណ: ខណ: មានមុខសញ្ញាសង្ស័យ២នាក់ ជិះម៉ូតូ
មួយគ្រឿងបានហៅឲ្យឈប់ ដើម្បីពិនិត្យ តែមិន ព្រមឈប់ បានជិះម៉ូតូត្រឡប់ក្រោយ បំបុកប៉ះនឹងឈ្មោះទ្រី បូរិន(ជាមេប៉ុស្តិ៍) បណ្តាលឲ្យរាល់កៃអាវុធAK47 ផ្ទុះ១គ្រាប់ត្រូវចំទ្រូងឆ្វេងឈ្មោះ ផា រ៉ាយុ (ជាអ្នកឌុប) បណ្តាលឲ្យស្លាប់ ។

ក្រោយកើតហេតុ ឈ្មោះទ្រី បូរិន បានយកអាវុធ និងប្រគល់ខ្លួន ជូនលោកអធិការស្រុកបសេដ្ឋ ដើម្បីអនុវត្តតាមនីតិវិធី ។
ឈ្មោះទ្រី បូរិន បានសារភាពថា នៅពេលហេតុការណ៍កើតឡើង ដោយឃើញក្មេងជិះម៉ូតូត្រឡប់ក្រោយ ខ្លួនបានលើកអាវុធឡើងលើ ដើម្បីគំរាមឲ្យក្រុមក្មេងឈប់តែបណ្តាលឲ្យរាល់កៃ ផ្ទុះ១គ្រាប់ ត្រូវជនរងគ្រោះតែម្តង៕

You might also like