អ្នកនាំពាក្យកងទ័ពជើងគោកថៃ Winthai Suvaree បានធ្វើការបញ្ជាក់ ឆ្លើយតបជាថ្មី ពីបញ្ជាការដ្ឋានកងទ័ពភូមិន្ទថៃ វេលាម៉ផង ១:៤០នាទីរសៀល នៅថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥នេះថា៖

«លោកមិនអើពើនឹងសំណើរបស់ភាគីកម្ពុជា ក្នុងការទាមទារឱ្យកងទ័ពថៃដោះលែង ទាហានកម្ពុជាទាំង ១៨នាក់ឡើយ កងទ័ពថៃ នៅតែបន្តឃុំខ្លួនទាហានកម្ពុជាទាំង ១៨រូបដដែល»។

*លោកសង្កត់ធ្ងន់ថា «ប្រសិនបើកម្ពុជា មានការព្រួយបារម្ភ ភាគីកម្ពុជា អាចឱ្យអន្តរជាតិចុះសួរសុខទុក្ខទាហានរបស់ខ្លួនបានធម្មតា ប៉ុន្តែ កងទ័ពថៃ នឹងមិនបញ្ជូនត្រឡប់មកវិញឡើយ»៕

*ប្រភព : Khaosod

 

You might also like