ចាប់ខ្លួនជនសង្ស័យ ២នាក់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន
(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណ:កម្មការ សហការនិងផ្ដល់ព័ត៌មានដល់កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវ បង្ក្រាបបានករណី ជួញដូរនឹងប្រេីប្រាស់ នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្ដែង នឹងបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ទិត្យ ថា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ
២.ឈ្មោះ ថង តុលា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ
+វត្ថុតាងចាប់យកបានរួមមាន៖
– ម្សៅក្រាម ពណ៌ស ថ្លាសង្ស័យជាសារធាតុញៀន ១កូនថង់តូច
– ថ្នាំគ្រាប់ ពណ៌ក្រហម មានអក្សរ(WY) ពីលេីសង្ស័យជាសារធាតុញៀន ចំនួន៩ គ្រាប់
កម្លាំងយេីងបានកសាងសំណុំរឿងបញ្ជូនទៅ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចាត់ការតាមនីតិវិធីច្បាប់ ៕