លួចកាត់ខ្សែភ្លើង ពេលគេឃើញស្រែកចោរៗ ស្រាប់តែយកដាវដេញកាប់គេទៀត ត្រូវបានសមត្ថកិច្ចក្របួចបានពីរនាក់

ភ្នំពេញ: កាលពីវេលាម៉ោងជាង២ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែតុលាឆ្នាំ ២០២៥ កម្លាំងនគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យបានចំនួនពីរនាក់ក្រោយពួកគេបានធ្វើសកម្មភាពឡើងលើសយ៉ាបផ្ទះប្រជាពលរដ្ឋ លួចកាត់យកខ្សែភ្លើងបានសម្រេចជាច្រើនម៉ែត្រ ពេលប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឃើញហេតុការណ៍ក៏ស្រែកចោរៗស្រាប់តែជនសង្ស័យយកដាវដេញកាប់គេទៀត បង្កឲ្យមានការភ្ញាក់ផ្អើល ដល់កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនបានភ្លាមៗ ។ ដែលស្ថិតនៅតាមបណ្តោយផ្លូវ២៦៥ ក្បែរផ្សារសំណង់( 12) ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសួរនាំភ្លាមៗ៕

You might also like