វីរកងទ័ព ផ្លុង សំណាង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត តាមរយៈក្រុមគ្រូពេទ្យ TYDA ក្នុងការព្យាបាលជំងឺស្ទះសរសៃឈាមបេះដូង
វីរកងទ័ពឈ្មោះ “ផ្លុង សំណាង” ទទួលបានក្តីមេត្តា និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពី «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» តាមរយៈក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងការព្យាបាលជំងឺស្ទះសរសៃឈាមបេះដូង។
សូមបញ្ជាក់ផងដែរថា វីរកងទ័ពឈ្មោះ “ផ្លុង សំណាង” អាយុ ៤៣ឆ្នាំ ជាកងទ័ពជួរមុខប្រចាំការនៅទិសប្រាសាទតាក្របី រស់នៅឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានមានជំងឺមានស្ទះសរសៃឈាមបេះដូង រហូតបណ្តាលឱ្យថប់ទ្រូងយ៉ាងខ្លាំង និងធ្វើទុក្ខលំបាកដល់ការរស់នៅប្រចាំថ្ងៃផងដែរ។ ដោយក្តីមេត្តា និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» បានណែនាំឱ្យក្រុមគ្រូពេទ្យ TYDA នាំវីរកងទ័ពមកព្យាបាលដោយការវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ប្រកបដោយភាពជោគជ័យ។
ក្នុងទឹកចិត្តមហាសប្បុរសដ៏ខ្ពង់ខ្ពស់គឺ រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល និងថ្លៃធ្វើដំណើរ ត្រូវបានទំនុកបម្រុងដ៏ខ្ពង់ខ្ពស់បំផុតដោយ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ។