ស្ថានទូតបារាំង ប្រចាំនៅកម្ពុជា បើកទ្វារទទួលសាធារណជនចូលទស្សនាដោយសេរី នាឱកាសទិវាបេតិកភណ្ឌអឺរ៉ុប

( ភ្នំពេញ) ស្ថានទូតសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា បើកទ្វារទទួលសាធារណជនឱ្យចូលទស្សនាដោយសេរីក្នុងឱកាសទិវាបេតិកភណ្ឌអឺរ៉ុប រយៈពេល១ថ្ងៃ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ៤រសៀល ក្នុងគោលបំណងឱ្យសាធារណជនបានសិក្សាឈ្វេងយល់ និងកម្សាន្តក្នុងឧទ្យានបៃតងទំហំជិត៥ហិកតា របស់ស្ថានទូត ដែលមានដើមឈើធំៗជាច្រើនប្រភេទ។

You might also like