កំហឹងរឿងទារប្រាក់១០មុឺន ប្រែក្លាយជាករណីប៉ុនប៉ង ឃា..តកម្ម!!!

ខេត្តមណ្ឌលគិរី ៖ ជនរងគ្រោះវ័យជាង៧០ឆ្នាំម្នាក់ ស្ទើរតែបាត់បង់ជីវិត ក្រោយពេលជនសង្ស័យព្យាយាមខ្ទប់ច្រមុះមាត់ នៅលើផ្ទះពេលកំពុងលង់លក់ក្នុងដំណេក កាលពីថ្ងៃទី៣ខែតុលាឆ្នាំ២០២៥ចំណុចផ្ទះជនរងគ្រោះ នាភូមិពូរ៉ាដែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ជនរងគ្រោះឈ្មោះ សុខ ប៊ុនរឿន ភេទស្រី អាយុ៧៥ឆ្នាំ ជាកសិករ បានផ្តល់ចម្លើយទៅនគរបាលមូលដ្ឋានថា នៅយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០២ ជាងយប់ ខ្លួនកំពុងតែសម្រាកលង់លក់ក៏ស្រាប់តែមានមនុស្សដែលមិនស្គាល់អត្តសញ្ញាណ ដោយសារងងឹតមើលពុំឃើញ។ ជននោះក៏បានយកដៃបោចសក់ខ្លួនរហូតដល់ចេញឈាមដោយសារតែមុតក្រចក និងដៃម្ខាងទៀតលូកចូលមាត់បំណងមិនអោយនាងខ្ញុំស្រែក ហើយនាងខ្ញុំក៏ស្រែកខ្លាំងៗថាពុទ្ធោ ពុទ្ធោ ពេលនោះជនសង្ស័យក៏បានរត់ចេញទៅក្រៅវិញបាត់ទៅ ដោយខ្លាចមានអ្នកជិតខាងជួយ។
ក្រោយការស្តាប់ការបញ្ជាក់និងស្រាវជ្រាវបន្ថែមសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងនគរបាលមូលដ្ឋានក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា បានកំណត់មុខសញ្ញានិងឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ជ្រើស សីលា ភេទប្រុសអាយុ៥៣ឆ្នាំ ទីលំនៅភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ជននេះសារភាពថា នៅវេលាម៉ោង ៥និង 00 នាទីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។
ភស្តុតាងមួយចំនួនត្រូវរឹបអូសចំណែក ជនសង្ស័យត្រូវបានឃាត់ខ្លួន និងបញ្ជូនមកការិយាល័យជំនាញដើម្បីកសាងសំរឿងចាត់ការតាមនីតិវិធី៕

You might also like