សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង ឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ មករកស៊ីលក់ឆ្នោតវៀតណាមខុសច្បាប់ មកធ្វើការអប់រំ
(ស្វាយរៀង)៖ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ មករកស៊ីលក់ឆ្នោតវៀតណាមខុសច្បាប់ យកមកធ្វើការអប់រំ នៅក្នុងក្រុងស្វាយរៀងនៅព្រឹកថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៥។
សមត្ថកិច្ចបញ្ជាក់ថា កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយរៀង បានធ្វើការចេញល្បាត ចល័ត ហើយបានឃាត់ជនជាតិវៀតណាម មករកស៊ីលក់ឆ្នោតវៀតណាមខុសច្បាប់ក្នុងក្រុងស្វាយរៀងចំនួន ២នាក់ ស្រី១នាក់។
ប្រភពបន្តថា បច្ចុប្បន្នកម្លាំងជំនាញបានធ្វើកំណត់ហេតុដកហូតសន្លឹកឆ្នោតវៀតណាមចំនួន ២៧២ សន្លឹក និងបានធ្វើកិច្ចសន្យាអប់រំណែនាំ អោយបញ្ឈប់មករកស៊ីលក់ឆ្នោតវៀតណាមនៅក្នុងក្រុងស្វាយរៀងបន្តទៀត ហើយបានអោយវិលត្រឡប់ទៅប្រទេសដើមវិញ៕