ឃាត់ខ្លួនជនសង្ស័យ ករណីលួចម៉ូតូមួយគ្រឿង នៅត្រង់ចំណុចបារ៉ាសលាងរថយន្តមួយកន្លែង តាមបណ្តោយផ្លូវ ២០០៤ ស្ថិតក្នុងសង្កាត់អូបែកក្អមខណ្ឌសែនសុខ
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤ ទាបភ្លឺឈានចូលថ្ងៃទី ៥ ខែតុលាឆ្នាំ ២០២៥
នៅត្រង់ចំណុចបារ៉ាសលាងរថយន្តមួយកន្លែង តាមបណ្តោយផ្លូវ ២០០៤ ស្ថិតក្នុងសង្កាត់អូបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ករណីលួចម៉ូតូបានហើយដេរមិនឆេះ ម្ចាស់ម៉ូតូដឹងខ្លួនទាន់ស្រែកចោរៗ ក៏ប្រទះនឹងប្រជាពលរដ្ឋ និងកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល កំពុងល្បាតឃាត់ខ្លួនបានភ្លាមៗ
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកអមធ្វើការសួរនាំភ្លាមៗចំណែកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងផងដែរ៕