ឃាត់ខ្លួនម្ចាស់ហាងម៉ាស្សាកោសជប់យីហា7777ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីចាប់បង្ខំអោយជនរងគ្រោះ បំរើសេវាកម្មរួមភេទជាមួយភ្ញៀវជាញឹកញាប់គ្មានលោះ

កាលពីថ្ងៃទី4/10/2025នេះ សមត្ថកិច្ចឃាត់ខ្លួនម្ចាស់ហាងម៉ាស្សាកោសជប់យីហា7777ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីចាប់បង្ខំអោយជនរងគ្រោះបំរើសេវាកម្មរួមភេទជាមួយភ្ញៀវជាញឹកញាប់គ្មានលោះពេលម្តងណាឡើយ ទោះបីជាជនរងគ្រោះមានជំងឺឬក៏មករដូវក៏ដោយ។

ជនរងគ្រោះ ឈ្មោះស ស.ម ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរម៉ាស្សាកោសជប់។

ជនសង្ស័យ ឈ្មោះចក់ ជីង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរម្ចាស់ហាងម៉ាស្សាកោសជប់យីហោ៧៧៧៧(ឃាត់ខ្លួន)។

ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

You might also like