ព្យុះ Matmo នាំមកជាមួយខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង ពេលវាបោកបក់ជិតដល់តំបន់ភាគខាងត្បូងប្រទេសចិន

ព្យុះទីហ្វុង Matmo បានបង្កើនកម្លាំងរបស់វាមុនពេលបោកបក់ដល់ដីគោកនៅថ្ងៃអាទិត្យនេះ នៅប្រទេសចិន បង្ខំឲ្យរដ្ឋាភិបាលជម្លៀសខ្លួនមនុស្ស ១៥ម៉ឺននាក់ ចេញពីខេត្តភាគខាងត្បូង Guangdong ។
យោងតាមការអះអាងរបស់មន្ទីរឧតុនយមជាតិចិនបានឲ្យដឹងថា ព្យុះមួយនេះ បោកបក់ក្នុងល្បឿនខ្យល់បក់ ១៥១គ.មក្នុង ១ម៉ោងនៅព្រឹកថ្ងៃអាទិត្យ ។ គេរំពឹងថា វានឹងបោកបក់ដល់ដីគោកនៅវេលាថ្ងៃត្រង់នេះ ហើយក្រុមអាជ្ញាធរឧតុនិយម បានចេញការព្រមានព្យុះទីហ្វុងកម្រិតពណ៌ក្រហម ។
ខេត្ត Hainan ដែលស្ថិតនៅតាមផ្លូវរបស់ព្យុះដែរនោះ បានលុបចោលការហោះហើរ និងបិទការដឹកញ្ជូនសាធារណៈ និងធុរកិច្ច ចាប់ពីថ្ងៃសៅរ៍តទៅ ជាការត្រៀមខ្លួនសម្រាប់ព្យុះ ។
សារព័ត៌មានផ្លូវការ The Paper រាយការណ៍ថា មនុស្ស ១៥១.០០០នាក់ ត្រូវបានជម្លៀសខ្លួននៅខេត្ត Guangdong ។ ទីក្រុងម៉ាកាវ ដែលពុំស្ថិតតាមផ្លូវដោយផ្ទាល់របស់ព្យុះ និយាយថា សាលារៀន ត្រូវបានបិទ ដោយសារស្ថានភាពព្យុះ ។
ក្រុមអាជ្ញាធរ បានធ្វើការព្រមានផងដែរពីភ្លៀងធ្លាក់ខ្លាំង ក្នុងនោះតំបន់មួយចំនួននឹងមើលឃើញភ្លៀងធ្លាក់កម្ពស់ចន្លោះពី ១០០មីលីម៉ែត្រ រហូតដល់ ២៤៩មីលីម៉ែត្រ ។
ព្យុះ Matmo នឹងបោកបក់ទៅទិសខាងលិច ឆ្ពោះទៅកាន់តំបន់ភាគខាងជើងប្រទេសវៀតណាម និងខេត្ត Yunnan របស់ចិន ៕

You might also like