ញាក់សាច់សុទ្ធតែដាវ! សមត្ថកិច្ចស្រុកស្វាយទាប បំបែកសំណុំរឿងទទួលផលចោរកម្ម និងមុខសញ្ញាប្លន់សកម្ម
ដោយមានការចង្អុលដឹកនាំពីលោកអនុសេនីយ៍ឯក ស៉ិន ពិសី អធិការស្តីទី និងដឹកនាំការងារដោយលោកវរសេនីយ៍ទោ វ៉ា សំណាង អធិការរងទទួលការងារព្រហ្មទណ្ឌស្រុកស្វាយទាប ចុះប្រតិបត្តិការសហការណ៍ជាមួយសមត្ថកិច្ចជំនាញក្រុងបាវិត នៅថ្ងៃទី០៣ ខែតុល ឆ្នាំ២០២៥ បានចុះធ្វើការស្រាវជ្រាវបង្រ្កាបមុខសញ្ញាទទួលផលចោរកម្ម កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ និង រក្សាទុកប្រើប្រាស់សារធាតុញៀន ក្នុងនោះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ប្រុស នៅចំនុចផ្ទះជួល ភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ជនសង្ស័យមានឈ្មោះ ១-ឈ្មោះយ៉ុង ឌីណា(ម្ចាស់ផ្ទះ) ២-ឈ្មោះវង់ សាវិន ៣-ឈ្មោះហៀង ឆ្នៃ រស់នៅភូមិបាវិតលេី ៤-ឈ្មោះញឹម ចន្ថន រស់នៅ ភូមិម៉ែក្រអៀក ឃុំកណ្ដុរដុំ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៥-ឈ្មោះម៉ៅ ធារ៉ារស់នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម និង៦-ឈ្មោះ ចាន់ ពៅ រស់នៅភូមិតាពៅ សង្កាត់បាវិត ហេីយបានឆែកឆេររកឃើញមាន៖
-ក្រាមព៌ណសថ្លានិងម្សៅព៌ណស សង្ស័័យថ្នាំញៀនចំនួន០៨កញ្ចប់
-ថ្នាំគ្រាប់ព៌ណលឿងសង្ស័យថ្នាំញៀនចំនួន៤២គ្រាប់
-ដាវច្នៃចំនួន៤ដេីម
-កាំបិតផ្គាក់១ដេីម
-កណ្ដៀវ១ដេីម
-កាំភ្លើងស្នប់បាញ់១ដេីម
-ដែកថែប២ដេីម(ត្រៀមកែច្នៃធ្វេីដាវ)
-ជំពាមកៅស៊ូ១ និងគ្រាប់ខ្លីដែក
-ដែកឆាប១ដេីម
-កាំបិតចិតបន្លែ២ដេីម
-ពូថៅ១ និងញញួរ១
-ម៉ូតូចំនួន៦គ្រឿង និងសម្ភារះដែលពាក់ព័ន្ធមួយចំនួនទៀត។
សមត្ថកិច្ចជំនាញស្រុកស្វាយទាបបានបញ្ចូនជនសង្ស័យរួមទាំងនិងវត្ថុតាង ប្រគល់ជូនឲ្យទៅកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌខេត្ត ដេីម្បីអនុវត្តន៍បន្តតាមនីតិវិធីច្បាប់ ៕