ចោរលួចម៉ូតូ១១លើក ចំនួន០៣ខេត្ត ត្រូវសមត្ថកិច្ចសហការស្រាវជ្រាវបង្ក្រាបបាន០៩នាក់ ទាំងអ្នកទទួលផលផង ដកហូតម៉ូតូ១៥ គ្រឿង និងផ្លាកលេខម៉ូតូ២១សន្លឹក
ខេត្តបាត់ដំបង៖ ចាប់ពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៥ សមត្ថកិច្ចយើងបានចុះប្រតិបត្តិការ បង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( លួចយកម៉ូតូ ) ០១ ករណី និងបានធ្វើការនាំខ្លួន ជនសង្ស័យ ០៩ នាក់ មកកាន់ស្នងការដ្ឋាន ។
1 ឈ្មោះ ហឿន រក្សា ភេទ ប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
2 ឈ្មោះ អៀង មុន្នី ភេទ ប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
3 ឈ្មោះ ចិត្ត ណាវី ភេទ ប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង ។
4 ឈ្មោះ ណែត ម៉េងហួរ ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
5 ឈ្មោះ ខាន ប៊ុនរ: ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
6 ឈ្មោះ ថា ដាវីត ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
7 ឈ្មោះ ហឿម ចាន់ថា ភេទប្រុស អាយុ ៤៦ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ( ជាអ្នកទទួលផលចោរកម្ម )
8 ឈ្មោះ កាន គីម ភេទប្រុស អាយុ ៤៤ ឆ្នាំ មានទីលំនៅភូមិពេជ្រចិន្ដា ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ( ជាអ្នកទទួលផលចោរកម្ម )
9 ឈ្មោះ ឡុង សុជា ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ( ជាអ្នកទទួលផលចោរកម្ម )
– នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា៖ កន្លងមកខ្លួនពិតជាបានធ្លាប់ធ្វើសកម្មភាព លួចយកម៉ូតូ ចំនួន ១១ លើក មកហើយ ដោយនៅក្នុងខេត្តបាត់ដំបងចំនួន ០៦ លើក ខេត្តបន្ទាយមានជ័យ ០៤ លើក និងខេត្តកំពង់ឆ្នាំង ០១ លើក ។
វត្ថុតាងដកហូតរួមមាន ៖
– ម៉ូតូ ចំនួន ១៥ គ្រឿង
– ស្លាកលេខ ចំនួន ២១ សន្លឹក
ការិយាល័យជំនាញកំពុងធ្វើការកសាងសំណរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ៕