កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូន បងប្អូន ប្រជាពលរដ្ឋ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street)

(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូន បងប្អូន ប្រជាពលរដ្ឋ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០២៥។
ផ្លូវថ្មើរជើង (Walk street) នៅតាមបណ្តោយតិរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ហើយផ្លូវនេះ គឺជាទីតាំងទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ដើរលេងកម្សាន្តយ៉ាងច្រើនកុះករផងដែរ។ នៅផ្លូវថ្មើជើង (Walk street) នេះ គឺមានការរៀបចំប្រគំតន្ត្រីសម័យ បុរាណ (របាំប្រពៃណីជាតិ, ចាប៉ីដងវែង) កន្លែងគូរគំនូរ កន្លែងអានសៀវភៅ ឬបណ្ណាល័យចល័ត កន្លែងវត្ថុអនុស្សាវរីយ៍ កន្លែងលេងសៀករហ័សកម្មជាដើម។
ផ្លូវថ្មើរជើង (Walk Street) ត្រូវបើកឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានដើរលេងកម្សាន្ត នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

You might also like