សមត្ថកិច្ចចម្រុះរួមមានមន្រ្តីគយចល័តតំបន់១ មន្ត្រី ក.ប.ប ក្រសួងពាណិជ្ជកម្ម មន្រ្តីនគរបាលសេដ្ឋកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមទាំងមន្ត្រីមូលដ្ឋាន បានត្រួតពិនិត្យសាច់ក្លាសេរបស់ ឧកញ៉ា អ៉ឹម សុផាន់ណារឹទ្ធ ហៅចែទូច ចំនួន ២ទីតាំង នៅសង្កាត់ ច្រាំងចំរេះ១ ខណ្ឌ ឬស្សីកែវ រកឃេីញសាច់ក្លាសេសរុបចំនួន៣មុខ សាច់មាន់ សាច់ទា សាច់ជ្រូក សរុបចំនួនជាង ២៤៤ តោន ។

ភ្នំពេញ ៖ សមត្ថកិច្ចចម្រុះរួមមានមន្រ្តីគយចល័តតំបន់១ មន្ត្រី ក.ប.ប ក្រសួងពាណិជ្ជកម្ម មន្រ្តីនគរបាលសេដ្ឋកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមទាំងមន្ត្រីមូលដ្ឋាន បានត្រួតពិនិត្យសាច់ក្លាសេរបស់ ឧកញ៉ា អ៉ឹម សុផាន់ណារឹទ្ធ ហៅចែទូច ចំនួន ២ទីតាំង នៅសង្កាត់ ច្រាំងចំរេះ១ ខណ្ឌ ឬស្សីកែវ រកឃេីញសាច់ក្លាសេសរុបចំនួន៣មុខ សាច់មាន់ សាច់ទា សាច់ជ្រូក សរុបចំនួនជាង ២៤៤ តោន ។

លទ្ធផលពិនិត្យ មន្ត្រីគយចល័តតំបន់ ១ អះអាងក្នុងកំណត់ហេតុថា ទំនិញទាំងអស់បានបង់ពន្ធគ្រប់ចំនួន ។ ដោយឡែក មន្ត្រី ក.ប.ប ដែលជាមន្ត្រីជំនាញពិនិត្យគុណភាពបានបញ្ជាក់ប្រាប់បណ្ដោះអាសន្នថា សាច់ក្លាសេទាំងអស់ ទាំងអស់គ្មានសារធាតុគីមីដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពទេ ។ ប៉ុន្តែមន្ត្រី ក.ប.ប បានយកសំណាកសាច់ក្លាសេទាំងនោះទៅមន្ទីរពិសោធធំដេីម្បីបញ្ជាក់គុណភាពច្បាស់លាស់ ត្រូវការពេល ២ថ្ងៃ ទេីបដឹងលទ្ធផល ។
ចម្ងល់មន្រ្តីចូលរួម ក្រៅពី មន្ត្រីគយចល័ត និង មន្រ្តី ក.ប.ប មន្រ្តីពាក់ព័ន្ធដែលបានចូលរួម គ្មានសិទ្ធិសុំថតចម្លងសន្លឹកពន្ធគយដេីម្បីពិនិត្យផ្ទៀងផ្ទាត់ទេ បានត្រឹមមន្ត្រីគយប្រាប់ថាបានបង់ពន្ធគ្រប់ប៉ុណ្ណោះ ។
ដេីម្បីផ្ដល់ជំនឿជឿជាក់ មន្ត្រីគយចល័តគួរបង្ហាញក្រដាសពន្ធជាសាធារណៈដេីម្បីអោយមហាជនអស់ចិត្ត ចំណែក ការពិនិត្យគុណភាពសាច់គួរតែ មន្រ្តីជំនាញមកពីក្រសួងសុខាភិបាល ឬ វិទ្យាស្ថានប៉ាស្ទ័រ យកសំណាកទៅពិនិត្យទេីបយុត្តិធម៌ ។ បេីតាមរយៈមន្ត្រី ក.ប.ប ប្រជាពលរដ្ឋ គ្មានជំនឿទេ ព្រោះមន្រ្តីទាំងនោះស្និតស្នាលជាមួយឈ្មួញដូចបងប្អូនទៅហេីយ ។ ជាពិសេស អង្គភាពប្រឆាំងអំពើពុករលួយ គួរបេីកការស៊េីបអង្កេតករណី គេចពន្ធគយជាហូរហែរធ្វើឲ្យរដ្ឋបាត់ចំណូលយ៉ាងច្រើន ៕

You might also like