ក្រុមចោរ មានគ្នារហូតដល់ទៅ៨នាក់ បានចូលប្លន់ហាងមាសមួយកន្លែង ព្រមទាំងមានការបំផ្ទុះគ្រាប់បែកចំនួន២គ្រាប់

ក្រុមចោរប្រដាប់អាវុធ បានសម្រុកចូលប្លន់ហាងមាស Yaowarat Krungthep ក្នុងផ្សារទំនើប Big C ក្នុងស្រុក Su-ngai Kolok នៃខេត្ត Narathiwat នាវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃអាទិត្យទី៥ខែតុលាឆ្នាំ២០២៥។

ប្រភពព័ត៌មានបានបញ្ជាក់ថា ភាគខាងត្បូងប្រទេសថៃ កើតចលាចលទៀតហើយ ក្រុមចោរមានគ្នារហូតដល់ទៅ៨នាក់ បានចូលប្លន់ហាងមាសមួយកន្លែង ព្រមទាំងមានការបំផ្ទុះគ្រាប់បែកចំនួន២គ្រាប់ផងដែរ បណ្តាលឲ្យមន្ត្រីម្នាក់រងរបួស។ ពួកគេបានធ្វើសកម្មភាពយ៉ាងស្រួល ដោយប្រមូលយកគ្រឿងអលង្ការអស់ពីហាង រួចក៏ចាកចេញទៅ តាមរថយន្តភីកអាប់ពណ៌ស មួយគ្រឿង។
មានសេចក្តីរាយការណ៍ថា មនុស្សជាច្រើនក៏ស្ថិតនៅក្នុងហាងនោះដែរពេលកើតហេតុ ដោយម្នាក់ៗភ័យរន្ធត់ ព្រលឹងចុងសក់ ព្រោះតែចោរមានអាវុធពេញៗដៃ។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសស្រុក Su-ngai Kolok កំពុងតាមចាប់ក្រុមចោរនិងបើកការស៊ើបអង្កេតជាបន្តទៀត ប៉ុន្តែមិនបញ្ជាក់ឡើយថាតើ ពួកគេទាំងនោះជាសកម្មបះបោរផ្តាច់ខ្លួនឬមិនមែន៕
ប្រភព៖ Khaosod

You might also like