គ្រោះថ្នាក់ចរាចរណ៍ រវាងឡាននិងម៉ូតូ បណ្តាលឲ្យរងការខូចខាតទាំងសងខាង
ភ្នំពេញ ៖ ហេតុការណ៍នេះបានកេីតឡេីងនៅ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ដែលស្ថិតនៅចំណុចផ្លូវព្រះស៉ីសុវត្ថិ កែងផ្លូវ៨៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានបញ្ជាក់ថា យុវជនម្នាក់ដែលជាដឹកឥវ៉ាន់ បានជិះម៉ូតូ មួយគ្រឿង ម៉ាក Step ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1AK-2883 បេីកបរក្នុងល្បឿនយ៉ាងលឿន ដោយធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូង ខណៈពេលធ្វេីដំណេីរមកដល់ត្រង់ចំណុចផ្លូវខាងលេី ក៏មានរថយន្ត មួយគ្រឿងទៀត ម៉ាក Mazda ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2AE-1819 បេីកបរក្នុងទិសដៅពីត្បូងមកជេីង ក៏បានបត់ឆ្វេងដៃឆ្លងជិតផុតហេីយ ក៏ត្រូវម៉ូតូជិះមកលឿនបុកពីមុខរថយន្តយ៉ាងពេញទំហឹងតែម្តង ក្នុងនោះបណ្តាលឲ្យរងការខូចខាតទាំងសងខាង រឺឯអ្នកបេីកបរម៉ូតូត្រូវបានដឹកយកទៅមន្ទីរពេទ្យផងដែរ។
កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកដល់ទីតាំងនេះ និងបានឲ្យភាគីទាំងសងខាង ធ្វេីការដោះស្រាយគ្នាផងដែរ ៕