ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចផ្ទះជួល ផ្លូវ ៣៩MC ក្រុមទី២ ភូមិ ត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍បឹងទំពន់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីលួចម៉ូតូ នៅចំណុចផ្ទះជួល ផ្លូវ ៣៩MC ក្រុមទី២ ភូមិ ត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នា ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ៖ ១ / .ឈ្មោះ សុភ័ក្រ្ត បញ្ញា ហៅបញ្ញា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១២៦ ផ្លូវលេខ០៩ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួនមាន ផ្ទុកសារធាតុញៀន) ។
២ / .ឈ្មោះ វីត ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅខាងក្រោយផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (គេចខ្លួន)។
ចំណែកជនរងគ្រោះឈ្មោះ អុឹម លីដា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ ជាងសាឡន ស្នាក់នៅផ្ទះជួល ផ្លូវ៣៩MC ក្រុមទី២ ភូមិ ត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
រីឯវត្ថុតាងចាប់យកពីឈ្មោះ សុភ័ត្រ្ត បញ្ញា ម៉ូតូ០១គ្រឿងម៉ាក ហុងដា ស្កុបពី ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ1IL 3516(របស់ជនរងគ្រោះ )។
សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីវេលាម៉ោង២០និង២០នាទីថ្ងៃទី០៥ ខែតុលា ឆ្មាំ២០២៥ ជនរងគ្រោះឈ្មោះ អុឹម លីដា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរជាងសាឡន ជនជាតិខ្មែរ បានអូសម៉ូតូម៉ាកហុងដាស្កុបពី ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ1IL 3516ចេញពីចំហៀងផ្ទះមកទុកខាងមុខផ្ទះដោយពុំបានដកសោរចេញពីម៉ូតូហើយជនរងគ្រោះក៏ចូលទៅខាងក្នុងផ្ទះដើម្បីរៀបចំសម្ភារៈអូសម៉ូតូចូលខាងក្នុងផ្ទះពេលរៀបចំខាងក្នុងផ្ទះរួចរាល់ជនរងគ្រោះឈ្មោះអុឹម លីដាចេញពីក្នុងផ្ទះបំណងមកអូសម៉ូតូចូលខាងក្នុងផ្ទះស្រាប់តែឃើញជនសង្ស័យឈ្មោះ សុភ័ក្រ្ត បញ្ញា អូសម៉ូតូព្រមទាំងបញ្ចេះឡើងជិះបាន៣ម៉ែត្រពីផ្ទះភ្លាមនោះនាងខ្ញុំនិងប្តីឈ្មោះ ហ៊ាង សុវិជ្ចា បានស្ទុះហក់ទៅចាប់ជនសង្ស័យឈ្មោះ សុភ័ក្រ្ត បញ្ញា ហើយក៏បានស្រែកអោយអ្នកជិតខាងជួយចាប់នៅពេលដែលជនរងគ្រោះឈ្មោះ អុឹម លីដានិងប្ដីព្រមទាំងប្រជាពលរដ្ឋឃាត់ជនសង្ស័យឈ្មោះ សុភ័ក្រ្ត បញ្ញា បានហើយក៏នាំខ្លួនជនសង្ស័យមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងទំពន់ទី២ព្រមទាំងដាក់ពាក្យបណ្តឹងប្តឹងជនសង្ស័យឈ្មោះ សុភ័ក្រ្ត បញ្ញា ឲ្យសមត្ថកិច្ចយើងចាត់ការតាមនីតិវិធីច្បាប់។
ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌមានជ័យកសាងសំណុំរឿងចាត់ការ តាមនិតិវិធីច្បាប់ ៕

You might also like