ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់ចេញផែនការដល់កម្លាំងនគរបាលទូទាំងខេត្ត បន្ទាយមានជ័យ ពង្រឹងការងារសន្តិសុខ និងសុវត្ថិភាពសង្គម
ភ្នំពេញ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារចាំបាច់ចំពោះមុខដល់កងកម្លាំងនគរបាលក្រោមឱវាទ។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ ឡើងអានរបាយការណ៍ និងផ្សព្វផ្សាយ អនុក្រិត លេខ១៧៧ អនក្រ.បក រប់សរាជរដ្ឋាភិបាលកម្ពុជា, សជណ លេខ របស់ក្រសួងមហាផ្ទៃ និងធ្វើការណែនាំ អំពីកិច្ចការចាំបាច់មួយចំនួន ដល់លោក លោកស្រី ឧត្តមសេនីយ វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការក្រុង/ស្រុក មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងអស់ ដើម្បីយកផែនការនេះទៅផ្សព្វផ្សាយដល់កងកម្លាំងនគរបាលនៅតាមអង្គភាពចំណុះនីមួយៗ អនុវត្តចំគោលដៅ និងប្រកបដោយប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់ចេញផែនការដល់កងកម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម និង សន្តិសុខព្រំដែន, ពង្រឹងការបង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ក្មេងទំនើង, ពង្រឹងទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និងទំនិញគេចពន្ធ, ពង្រឹងការ ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពជាប្រចាំ នៅតាមមូលដ្ឋាន, ត្រូវពង្រឹង ការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា, ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឲ្យបានល្អ ៕