សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានណែនាំឱ្យក្រុមគ្រូពេទ្យ នៃ…..

ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុត «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានណែនាំឱ្យក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សហការជាមួយអង្គការឆឺជី (Tzu Chi) លោកយាយ និងអ៊ំស្រី រស់នៅខេត្តតាកែវ មកព្យាបាលជំងឺភ្នែកឡេីងបាយ និងកន្ទុយថ្លែននៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។
លោកយាយ និងអ៊ំស្រី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន «សម្តេចមហាបវរធិបតី» និង «លោកជំទាវបណ្ឌិត» ដែលលោកទាំងពីរគិតគូរដល់សុខទុក្ខរបស់លោកយាយ និងអ៊ំស្រី រួមទាំងប្រជាជនកម្ពុជាគ្រប់ៗគ្នា។ លោកយាយ និងអ៊ំស្រីថែមទាំងអរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ដែលមានចិត្តសណ្តោស មេត្តា និងជួយដល់លោកយាយ និងអ៊ំស្រី។ ពេលនេះ ភ្នែករបស់លោកយាយ និងអ៊ំស្រី លែងស្រវាំង និងមើលបានច្បាស់ល្អដូចដើម ហើយការរស់នៅរបស់លោកយាយ និងអ៊ំស្រីក៏ល្អប្រសើរវិញដែរ។
សូមបញ្ជាក់ផងដែរថា រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល និងថ្លៃធ្វើដំណើរ ត្រូវបានទំនុកបម្រុងដ៏ខ្ពង់ខ្ពស់បំផុតដោយ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ។

You might also like