នាវាកងទ័ពជើងទឹកចិនចំនួន ២គ្រឿង នឹងចូលសំចត ដើម្បីធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៦ថ្ងៃ
ភ្នំពេញ៖ នាវាកងទ័ពជើងទឹកចិនចំនួន ២គ្រឿង នឹងចូលសំចតដើម្បីធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។
នាវាកងទ័ពជើងទឹកចិនទាំង២គ្រឿងនេះ រួមមានទី១៖ នាវា Qi Jiguang (PLAN 83) និងទី២៖ នាវា Yi Mengshan (PLAN 988)។
បន្ទាប់ពីមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មានការបើកឱ្យនាយទាហាន និងនាវិកនៃកងទ័ពជើងទឹកកម្ពុជា ឡើងមកលើនាវាដើម្បីធ្វើទស្សនកិច្ចផងដែរ៕