ផ្អាកចរាចរណ៍បណ្តោះអាសន្ន លើកំណាត់ផ្លូវខេត្តលេខ ៣៨៣ប ចាប់ពីភូមិតាំងស្នាយ ឃុំរកា ដល់ ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង

សេចក្តីជូនដំណឹង : ស្តីពីការផ្អាកចរាចរណ៍បណ្តោះអាសន្ន លើកំណាត់ផ្លូវខេត្តលេខ ៣៨៣ប ត្រង់ចំណុចគ.ម០៤+០០០ ដល់ចំណុចគ.ម១០+៤២៥ ចាប់ពីភូមិតាំងស្នាយ ឃុំរកា ដល់ ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវង ។

មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖ ដោយសារស្ថានភាពទឹកទន្លេមេគង្គកើនឡើងខ្លាំង បណ្ដាល ឱ្យប៉ះពាល់កំណាត់ផ្លូវខេត្តលេខ ៣៨៣បេ ស្ថិតក្នុងភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ដែល ស្ថានភាពបែបនេះធ្វើឱ្យផ្លូវថ្នល់មានសភាពហូរច្រោះ និងកាត់ផ្តាច់ មិនអាចធ្វើចរាចរណ៍បាន។ ដើម្បីធានា សុវត្ថិភាពក្នុងការធ្វើដំណើរ មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង សូមធ្វើការផ្អាកចរាចរណ៍ ទាំងស្រុង ជាបណ្ដោះអាសន្ន លើកំណាត់ផ្លូវខេត្តលេខ ៣៨៣បេ នៅទីតាំងខាងលើ ចាប់ពីថ្ងៃជូនដំណឹង នេះតទៅ រហូតដល់មានការជូនដំណឹងសាជាថ្មី។
ប្រភព៖ មន្ទីរសារធារណការ និងដឹកជញ្ជូន ខេត្តព្រៃវែង

You might also like