លោកស្រី ឡាយ អូនរី ដឹកនាំប្រតិភូក្រុមការងារយេនឌ័រអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ចុះសិក្សាស្វែងយល់អំពីការបញ្ជ្រាបយេនឌ័រនៅរដ្ឋបាលខេត្តកោះកុង
កោះកុង៖ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ លោកស្រី ឡាយ អូនរី អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងជាអនុប្រធានក្រុមការងារយេនឌ័រអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូចុះសិក្សាស្វែងយល់អំពីការបញ្ជ្រាបយេនឌ័រនៅរដ្ឋបាលខេត្តកោះកុង នៅសាលាខេត្តកោះកុង ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរកិច្ចការនារីខេត្ត រដ្ឋបាលក្រុង និងឃុំ សង្កាត់ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
ជាមួយគ្នានេះ ក្រុមការងារបានចុះសិក្សាស្វែងយល់និងដកស្រង់បទពិសោធការងារផ្នែកយេនឌ័រដោយផ្ទាល់ជាមួយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ អាណត្តិទី៤។
កម្មវិធីចុះសិក្សាស្វែងយល់នេះ ក្នុងគោលបំណង ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពការងារនៃការបញ្ជ្រាបយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចដល់ស្ត្រី ព្រមទាំងការដកបទពិសោធផ្នែកយេនឌ័រនៅរដ្ឋបាលខេត្តកោះកុង៕