គ្រាប់បែក៣គ្រាប់ត្រូវបានបំផ្ទុះ នៅខាងមុខមជ្ឈមណ្ឌលយុវជន ក្រុងយ៉ាឡា ខេត្តយ៉ាឡា ប្រទេសថៃ នាយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ !
(ថៃ)៖ គ្រាប់បែក៣គ្រាប់ត្រូវបានបំផ្ទុះនៅខាងមុខមជ្ឈមណ្ឌលយុវជន ក្រុងយ៉ាឡា ខេត្តយ៉ាឡា ប្រទេសថៃ នាយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ នេះបើយោងតាមសាររព័ត៌មានរបស់ថៃ ចេញផ្សាយមុននេះបន្តិច។
អាជ្ញាធរថៃបានរាយការណ៍ថា មិនមានអ្នករបួស ឬស្លាប់ដោយសារការបំផ្ទុះនោះទេ។ បច្ចុប្បន្នមន្ត្រីជំនាញកំពុងស៊ើបអង្កេតលើហេតុការណ៍នេះ ហើយបានស្នើឱ្យប្រជាពលរដ្ឋចៀសវាងទៅកាន់តំបន់នោះ និងចៀសវាងចេញពីផ្ទះបើគ្មានការចាំបាច់៕