ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដែលមានភាគីពាក់ព័ន្ធជាច្រើន ចូលរួមដើម្បីជំរុញការងារអភិវឌ្ឍគេហទំព័រដ្ឋសភាដំណើរការទៅមុខ បញ្ចប់ការធ្វើទំនើបកម្មក្នុងពេលឆាប់ៗនេះ

នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដែលមានភាគីពាក់ព័ន្ធជាច្រើន ចូលរួមដើម្បីជំរុញការងារអភិវឌ្ឍគេហទំព័រដ្ឋសភាដំណើរការទៅមុខ បញ្ចប់ការធ្វើទំនើបកម្មក្នុងពេលឆាប់ៗនេះ ដើម្បីជាផ្នែកមួយលើកកម្ពស់ការផ្សព្វផ្សាយរបស់រដ្ឋសភា ទៅកាន់ពលរដ្ឋម្ចាស់ឆ្នោតកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់សភាពការណ៍។
នៅក្នុងកិច្ចប្រជុំដែលមានថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន និងអគ្គនាយកដ្ឋាន ICT នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចូលរួមដោយមានក្រុមហ៊ុនឯកជនខាងបច្ចេកព័ត៌មានវិទ្យាចូលរួមផងនោះ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ស្នើដល់ក្រុមការងារពន្លឿនឯកសារផ្លូវច្បាប់ និងការងារបច្ចេកទេស ឱ្យចប់សព្វគ្រប់គ្នុងពេលឆាប់ៗនេះ ដើម្បីធ្វើយ៉ាងការឱ្យដំណើរការអភិវឌ្ឍនេះ បោះជំហានទៅមុខ សម្រេចបាននូវគេហទំព័រមួយដែលថ្នាក់ដឹកនាំចង់បាន។
គេហទំព័រជាបណ្តាញផ្សព្វផ្សាយមួយ ដែលអាចផ្ទុកឯកសារ ទិន្នន័យនានា របស់រដ្ឋសភា និងព័ត៌មានប្រចាំថ្ងៃ ដែលជាសកម្មភាពរបស់ថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភា បានបំពេញក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ។
បណ្តាញផ្សព្វផ្សាយសង្គមរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានាពេលនេះ មានច្រើនទម្រង់ស្របតាមការរីកចម្រើនរបស់បច្ចេកវិទ្យា មានដូចជា៖ Facebook Page, Telegram, Instagram, Twitter (X) និង YouTube៕

You might also like