ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញជាអធិបតីពិធីបើកសិក្ខាសាលាស្តីពី “ការផ្លាស់ប្តូរបទពិសោធក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់”
នៅថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបើកសិក្ខាសាលាស្តីពី “ការផ្លាស់ប្តូរបទពិសោធក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់” នៅសាលប្រជុំ ខេត្តព្រៃវែង នៃទីស្តីការក្រសួងមហាផ្ទៃ ៕