កងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើការហ្វឹកហ្វឺនជំនាញបើកបរអូរប័រដើម្បីសង្រ្គោះបឋមដល់ពលរដ្ឋរងគ្រោះគ្រោះមហន្តរាយ
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំកម្លាំងទ័ព១០០នាក់ ធ្វើការហ្វឹកហ្វឺនជំនាញបើកបរអូរប័រ និងការសង្គ្រោះបឋម ដើម្បីឲ្យកងទ័ពមានសមត្ថភាពគ្រប់គ្រាន់ ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងហេតុការគ្រោះទឹកជំនន់ដែលអាចកើតមានជាយថាហេតុ។ ការហ្វឹកហ្វឺននេះ គឺស្ថិតនៅទំនប់អូរតាមម៉ា ភូមិត្រពាំងប្រិយ៍ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។