ឡោមព័ទ្ធទីតាំងអគារមួយកន្លែង ដែលមានយីហោ ពេជ្រលើមេឃ លួចបង្កប់បើកកន្លែងប្រេីប្រាស់គ្រឿងញៀន ឃាត់ខ្លួនមនុស្សប្រុសស្រី ជាច្រេីននាក់
ប្រតិបត្តិការនតាំងពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវសបិត សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ រហូតមកដល់ម៉ោងជាង០៧ព្រឹកថ្ងៃទី១៦តុលានេះ នៅមិនទាន់ចប់នៅឡើយ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ឆ្មក់ចុះឡោមព័ទ្ធទីតាំងអគារមួយកន្លែងដែលមានយីហោ ពេជ្រលេីមេឃ ដែលលួចបង្កប់បេីកកន្លែងប្រេីប្រាស់គ្រឿងញៀនឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រេីននាក់។
កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត សហការជាមួយនគរបាលមូលដ្ឋាន បានចុះទៅបង្ក្រាប
ទោះបីយ៉ាងណា គេនៅមិនទាន់ដឹងពីចំនួនមនុស្សដែលត្រូវឃាត់ខ្លួន ហើយជាជនជាតិអ្វី ក៏ដូចជាចំនួនគ្រឿងញៀនក្នុងប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនេះនៅឡើយទេ។
សមត្ថកិច្ចកំពុងធ្វេីការនាំខ្លួនមនុស្សប្រុសស្រីដែលជាជនសង្ស័យជាប់ពាក់ព័ន្ធករណីនេះជាច្រើននាក់ បញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តតាមនីតិវិធីច្បាប់ ៕



