សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧
( ភ្នំពេញ) សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាទី៧ ដែលមានវត្តមានសមាជិក សមាជិកា ចំនួន ១០៥រូប នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ដើម្បីពិនិត្យ និងអនុម័តលើសំណើរបស់រាជរដ្ឋាភិបាល លើសេចក្តីព្រាងច្បាប់ចំនួន ៥។



