ពានរង្វាន់មួយនេះ គឺសម្រាប់ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)៖ “តាងនាមឱ្យក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខ្ញុំនឹងដឹកនាំគណៈប្រតិភូ ស.ស.យ.ក. ទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីទៅទទួលនូវ ពានរង្វាន់ អាស៊ាន ASEAN Prize នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។
ពានរង្វាន់ Asean Prize នេះ គឺជាសក្ខីកម្មនៃការទទួលស្គាល់នូវសកម្មភាពដ៏ថ្លៃថ្លា ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា របស់ ស.ស.យ.ក គ្រប់រូបៗ ដែលបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានាក្រោម ទិសស្លោក ”យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ”។
លើសពីនេះថែមទៀត ពានរង្វាន់នេះ គឺជាការបង្ហាញពីសង្គមកម្ពុជាមួយដែលតែងតែរួបរួមគ្នា និងមានវត្តមានគ្រប់ទិសទីមិនថាក្នុងកាលៈទេសៈបែបណានៅតែបន្ដជួយដើម្បីប្រជាជនកម្ពុជាក្នុងស្មារតីខ្មែរតែមួយរួមគ្នាជាធ្លុងមួយ”។



