ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងកិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទីម័រឡេស្តេ
ភ្នំពេញ ៖ រសៀលនេះ ក្នុងនាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ហ្រ្វង់ស៊ីស្កូ ដាកូស្តា ហ្គូតេរេស (Francisco da Costa Guterres) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥៕



