បុរសម្នាក់ បើករថយន្តមួយគ្រឿង បុកឡើងសួនច្បារពុះចែកទ្រូងផ្លូវនិងទៅបុកផ្លាកប៉ាណូផ្សាយពាណិផ្ជកម្ម
ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡេីងកាលពី យប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បុរសជនជាតិចិនម្នាក់បើករថយន្តម៉ាក FORD RANGER ពាក់ផ្លាកលេខភ្នំពេញ 2CC-0011បើករេចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវនិងទៅបុក ផ្លាកប៉ាណូផ្សាយពាណិផ្ជកម្ម ចំនួនមួយដើមនិងបន្តទៅបុកបង្គោលភ្លេីង បណ្ដាលអោយរថយន្តរងការខូចខាតយ៉ាងដំណំ ។
សមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះមកដល់ទីតាំងនេះ និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕



