លោក Zelenskyy ស្វែងរកសព្វាវុធពីលោក Trump ក្នុងស្រមោលនៃជំនួបកំពូលជាមួយលោក Putin

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានជួបប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅសេតវិមានកាលពីថ្ងៃសុក្រ ដើម្បីអំពាវនាវរកមីស៊ីល Tomahawk ប៉ុន្តែការផ្តោតសំខាន់របស់ប្រធានាធិបតីអាមេរិកលើជំនួបនាពេលខាងមុខជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin បានធ្វើឱ្យមានមន្ទិលសង្ស័យអំពីការគាំទ្រផ្នែកយោធាថ្មីសម្រាប់ទីក្រុងគីវ។
លោក Trump បានងក់ក្បាលនៅពេលអ្នកសារព័ត៌មានសួរថាតើលោកអាចបញ្ចុះបញ្ចូលលោកPutinឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនបានដែរឬទេ ដោយនិយាយនៅមុនពេលជំនួបថា «អ្វីៗកំពុងដំណើរការល្អ»។ លោក Zelenskyy បាននិយាយខណៈនៅក្បែរ លោកTrump ថាកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានបទឈប់បាញ់បានបង្ហាញពីការលំបាក។ លោកនិយាយថា «យើងចង់បានការបញ្ចប់សង្គ្រាម ប៉ុន្តែ លោកPutin មិនចង់បានវាទេ។
នៅក្នុងជំនួបនៅពេលទទួលទានអាហារថ្ងៃត្រង់ដែលមានការចូលរួមដោយរដ្ឋមន្ត្រីការបរទេស លោក Marco Rubio អនុប្រធានាធិបតី លោក JD Vance រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth និងបេសកជនពិសេស លោក Steve Witkoff លោកZelenskyy បានធ្វើការអំពាវនាវដោយផ្ទាល់ចំពោះមីស៊ីល រយៈចម្ងាយឆ្ងាយ Tomahawk ។
លោក Zelenskyy បាននិយាយថា «យើងគ្មានមីស៊ីល Tomahawks ដូច្នេះហើយបានជាយើងត្រូវការ វា។
លោក Trump បានប្រកាសពីជំនួបកំពូលថ្មីមួយជាមួយលោក Putin នៅទីក្រុង Budapest ប្រទេសហុងគ្រី បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរយៈពេលពីរម៉ោងជាមួយមេដឹកនាំរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយពណ៌នាថាវានឹងជា «ផលិតភាព»។

You might also like