បង្ក្រាបករណីគ្រឿងញៀន ចាប់ខ្លួនតាមដីការរបស់តុលាការ ជនសង្ស័យ៣នាក់
ខេត្តកំពង់ស្ពឺ÷អនុវត្តន៍បទបញ្ជាលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងបញ្ជាកំលាំងផ្ទាល់ដោយលោកវិររៈសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុក នគរបាលគងពិសី នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។
ឃាត់ខ្លួនមុខសញ្ញាសង្ស័យ ០៣នាក់÷
១/-ឈ្មោះ ជឿន គឹមសួរ ហៅសួរ ភេទប្រុស អាយុ ២៨ ឆ្នាំ នៅភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៦៣៧ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ របស់លោក លឹម មករន្ទ ចៅក្រម សាលាដំបូងខេត្តកំពង់ស្ពឺ
២/-ឈ្មោះ ម៉ាច សុវណ្ណារ៉ា ភេទប្រុស ២៣ឆ្នាំ នៅភូមិសំរោងចាស់ ឃុំអង្គពពេល ស្រុកគងពិសី
៣/-ឈ្មោះ ផុន សុភាព ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី
ត្រួតពិនិត្យដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿង ញៀនចំនួន៩កញ្ចប់ (តូច០៨-មធ្យម០១),ជញ្ជីងអេឡិចត្រូនិច ០១គ្រឿង, ទូរស័ព្ទដៃ ០២គ្រឿង និងឧបករណ៍ប្រើប្រាស់ មួយចំនួន ចាត់ការតាមនិតិវិធី៕



