សោកស្ដាយ! សិល្បករបុរាណ ណាឃីម បានទទួលមរណភាពហើយ

នៅរសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ នេះ តាមរយៈទំព័រហ្វេសប៊ុកផេក វប្បធម៌ខ្មែរ បានប្រកាសដំណឹងដ៏សោកសៅថា សិល្បករបុរាណ លោក ណាឃីម បានទទួលមរណភាពហើយ។

ប្រភពព័ត៌មានបានបញ្ជាក់ថា បានប្រកាសសារដ៏សោកសៅនេះ «សូមថ្វាយ និង គោរពជូនដំណឹងដ៏សោកសៅ លោក ឈឺន ឃីម (ហៅណាឃីម) ជាសិល្បករចម្រៀងមហោរី និងប្រពៃណីបុរាណខ្មែរ ទទួលមរណភាពហើយនៅថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ដោយរោគាពាធ។ សូមបួងសួងដល់ដួងវិញ្ញណក្ខន្ធរបស់លោកឈឺន ឃីម (ហៅណាឃីម)អញ្ជើញទៅដល់ទីឋានដ៏ខ្ពង់ខ្ពស់គម្បីអាក់ខានឡើយ»។
សូមបញ្ជាក់ថា លោក ណាឃីម ត្រូវបានបញ្ជូនឱ្យត្រលប់មកប្រទេសកំណើត កម្ពុជាវិញ នៅរសៀលថ្ងៃទី ១៧ ខែតុលា នេះ បន្ទាប់ពីទៅព្យាបាលនៅប្រទេសវៀតណាមរយៈពេល ២ ថ្ងៃ ដោយខាងក្រុមគ្រូពេទ្យព្យាយាមជួយអស់ពីលទ្ធភាពហើយ តែមិនអាចជួយបាន៕

You might also like