ក្មួយប្រុសឈ្មោះ «អ៉ឹង បញ្ញាឧត្តម» ទទួលបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងថ្លៃថ្លាបំផុតរបស់ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ «សម្តេចមហាបវរធិបតី» និង «លោកជំទាវបណ្ឌិត» ក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បាននាំក្មួយប្រុស “អ៉ឹង បញ្ញាឧត្តម” អាយុ ១២ឆ្នាំ មកពីឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីព្យាបាលជំងឺធ្លាក់ត្របកភ្នែកពីកំណើតដោយការវះកាត់ នៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ ។
ក្នុងទឹកចិត្តដ៏មហាសប្បុរស រាល់ការចំណាយ និងការរស់នៅអំឡុងពេលសម្រាកព្យាបាល ត្រូវបានទំនុកបម្រុងទាំងស្រុងដោយ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» ៕



