ជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង ដេញធាក់ម៉ូតូមួយគ្រឿងជិះដោយយុវជន៣នាក់ បណ្ដាលឲ្យជនរងគ្រោះភ័យស្លន់ស្លោ រួចជិះទៅបុករបងថ្ម បណ្ដាលឲ្យដួលរងរបួស

ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥។នៅខាងក្រោយបុរីអូគីដេ ចំណុចច្រកចូលផ្ទះសំណាក់មួយកន្លែង ស្ថិតនៅក្នុងភូមិទ្រា៤ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងដេញធាក់ម៉ូតូមួយគ្រឿងជិះដោយយុវជនបី នាក់បណ្ដាលឲ្យជនរងគ្រោះភ័យស្លន់ស្លោជិះទៅបុករបងថ្ម បណ្ដាលឲ្យដួលរងរបួសយ៉ាងដំណំ រួចក្រុមជនសង្ស័យទាំងនោះបានប្លន់យកម៉ូតូតែមិនបានសម្រេចដោយសារម៉ូតូដេរមិនឆេះរួចដកយកសោរម៉ូតូនិងយកទូរស័ព្ទ ជនរងគ្រោះមួយគ្រឿង និងស្បែកជើង៣គូរ ហើយជនសង្ស័យបន្សល់ទុកស្បែកជើងចាស់ៗឲ្យ៣គូរវិញ ។

ក្រោយកើតហេតុជនសង្ស័យបាននាំគ្នាម៉ូតូគេចខ្លួនអស់ ចំណែកជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលនោះទេ ក៏នាំគ្នាត្រឡប់ទៅកន្លែងស្នាក់នៅវិញ៕

You might also like